Header Ads

loading...

គុណនាម ជំនួយស្មារតីសិស្សថ្នាក់ទី១០



ពាក្យដែលសម្តែងលក្ខណៈរបស់នាម ឬធ្វើនាមឱ្យមានបទពាក្យដូចជា ពាក្យថា ថ្មរឹង មនុស្សចាស់ ដែកស្វិត កែវស្រួយ ...។ ចំនែកឯពាក្យថា រឹង ចាស់ ស្វិត ស្រួយ ប្រាប់កក្ខណៈ ថ្ម មនុស្ស ដែក កែវ ហៅថា គុណនាម។ នាមមានលក្ខណៈសម្រេចហើយហៅថា គុណបទ។ គុណនាមមានបីយ៉ាងគឺ បកតិគុណនាម វិសេសគុណនាម អតិវិសេសគុណនាម។ ហើយនៅក្នុងគុណនាមមានកម្រិតរបស់វាផងដែរ។

        ២៦.១ បកតិគុណនាម

        គុណនាមសម្តែងលក្ខណៈតាមលំអានជាប្រក្រតី ដូចជាពាក្យថា៖ ភ្នំធំ ទន្លេវែង ស្លឹកស្តើង វង់មូល ដីខ្ពស់ សេះធាត់ សំពត់ម៉ដ្ឋ ស្រមោចតូច អាវខ្លី ក្តារក្រាស់ប្រាក់រៀលសំប៉ែត ក្មេងទាប គោស្កម មនុស្សកំសោយ ជាងប្រសប់ កប៉ាល់លឿន ផ្លែទុំសក់ស្កូវ ខ្នុរស្រគាល ច្រាំងចោត ភ្លើងក្តៅ ទឹកត្រជាក់ ខ្យល់រងា ត្បូងភ្លឺ តុរលោង មេឃងងឹត ឆ្កែកាច ...។

    ឧទាហរណ៍

        មេឃងងឹតរកកលចង់ភ្លៀង។

        ២៦.២ វិសេសគុណនាម

        ជាគុណនាមដែលសម្តែងលក្ខណៈរបស់នាមឱ្យវិសេសឡើង ដូចជាពាក្យថា៖ ផ្លូវត្រង់ជាង ឆ្កែនេះកាចជាង គោនេះធំជាង មនុស្សប្រសប់ជាង កាំបិតមុតជាង ឈើខ្ពស់ប្លែក ...។

    ឧទាហរណ៍

        ឆ្កែរបស់ពូសៅវាកាចជាង ឆ្កែរបស់ខ្ញុំទៅទៀត។

    ២៦.៣ អតិវិសេសគុណនាម

        ជាគុណនាមដែលសម្តែងលក្ខណៈឱ្យវិសេសបំផុត ដូចជាពាក្យថា ស័ង្ខសផង កំបោរសក្បុស ស្បែកខ្មៅយង់ កាំបិតមុតណាស់  គោយឺតណាស់ កូនឧស្សាហ៍ណាស់។

    ឧទាហរណ៍

        កូននេះវាឧស្សាហ៍ណាស់។

        ២៥.៤ កម្រិតគុណនាម

        គឺជាពាក្យប្រើប្រាស់ សម្រាប់ធ្វើការប្រៀបធៀប មនុស្ស សត្វ និងវត្ថុ។ ការប្រៀបធៀបគុណនាមមាន ៤យ៉ាងគឺ កម្រិតវិជ្ជមាន កម្រិតស្មើរ កម្រិតលើស និងកម្រិតផ្តាច់។

        ១. កម្រិតវិជ្ជមាន 

        គឺជាគុណនាមសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម។

    ឧទាហរណ៍ 

-     គាត់ជាសិស្សល្អ។

-     គាត់ជាមនុស្សស្លូត។

        ពាក្យ “ល្អ ស្លូត” ជាគុណនាមកម្រិតវិជ្ជមានសម្រាប់បញ្ជាក់លក្ខណៈឱ្យនាម “សិស្ស មនុស្ស”។

        ២. កម្រិតស្មើរ 

        គឺជាគុណនាមដែលបង្ហាញគុណភាពរបស់មនុស្ស សត្វឬ វត្ថុពីដូចគ្នាដោយប្រើគុណកិរិយា “ដូច” នៅខាងស្តាំជាប់នឹងនាម។

    ឧទាហរណ៍ 

-     ចៅចិត ស្អាតដូច ប៊ុនធឿន។

-     នាងវិធាវី ឆ្លាតដូច នាងឃុននារី។

        គុណកិរិយា “ដូច” បង្ហាញកម្រិតស្មើឱ្យគុណនាម “ស្អាត ឆ្លាត” នៅក្នុងល្បៈ។

        ៣. កម្រិតលើស 

        គឺជាគុណនាមដែលបង្ហាញគុណភាពរបស់នាមឬសព្វនាមពីរខុសគ្នា ដោយប្រើគុណកិរិយា “ជាង លើស” នៅខាងស្តាំជាប់នាម។

    ឧទាហរណ៍ 

-     សត្វដំរី ស្លូតជាង សត្វខ្លា។

-     ផ្ទះពូសុខណា ថ្មីជាង ផ្ទះពូសៅ។

        គុណកិរិយា ជាង បង្ហាញកម្រិតលើសឱ្យគុណនាម ស្លូត ថ្មី នៅក្នុងល្បៈ។

        ៤. កម្រិតផ្តាច់

        គឺជាគុណនាម ដែលបង្ហាញគុណភាពកម្រិតខ្ពស់បំផុតរបស់នាមមួយ ដោយគ្មានអ្វីយកមកប្រៀបប្រដូចជាមួយវាបានឡើយ។យើងប្រើគុណកិរិយា សម្រាប់បង្ហាញកម្រិតផ្តាច់របស់គុណនាមដូចជា៖ ជាងគេ លើសគេ ណាស់ ខ្លាំងណាស់ ជាងគេបំផុត លើសគេបំផុត... នៅខាងស្តាំជាប់នឹងនាម។

    ឧទាហរណ៍ 

-     គាត់ជាសិស្ស ពូកែជាងគេ នៅក្នុងថ្នាក់។

-     លក្ខិណាជានារី ស្អាតខ្លាំងណាស់ នៅក្នុងភូមិ។

        តារាងសង្ខេបកម្រិតគុណនាម៖

កម្រិតវិជ្ជមាន  

កម្រិតស្មើ       

កម្រិតលើស

កម្រិតផ្តាច់

ល្អ

ល្អដូច

ល្អជាង

ល្អជាងគេបំផុត

អាក្រក់

អាក្រក់ដូច

អាក្រក់ជាង

អាក្រក់ជាងគេបំផុត

ស្អាត

ស្អាតដូច

ស្អាតជាង

ស្អាតជាងគេបំផុត

ស្លូត

ស្លូតដូច

ស្លូតជាង

ស្លូតជាងគេបំផុត

ឧស្សាហ៍

ឧស្សាហ៍ដូច

ឧស្សាហ៍ជាង

ឧស្សាហ៍ជាគេបំផុត

ខ្ជិល

ខ្ជិលដូច

ខ្ជិលជាង

ខ្ជិលជាងគេបំផុត

ខ្មៅ

ខ្មៅដូច

ខ្មៅជាង

ខ្មៅជាងគេបំផុត

ក្រហម

ក្រហមដូច

ក្រហមជាង

ក្រហមជាងគេបំផុត

ពូកែ

ពូកែដូច

ពូកែជាង

ពូកែជាងគេបំផុត

ឆ្លាត  

ឆ្លាតដូច         

ឆ្លាតជាង        

ឆ្លាតជាងគេបំផុត


២៧. ការប្រើគុណនាម

        នាម គុណនាមពណ៌ គុណនាមប្រក្រតី គុណកិរិយា គុណនាមចំនួន

    ឧទាហរណ៍ 

        នៅទីនេះមានផ្ទះតូចមួយស្រាប់ តែដំបូលរហែកអស់។

        នាម គុណនាមចង្អុល នាម គុណនាមប្រក្រតី គុណនាមចំនួន

    ឧទាហរណ៍

        សីហាបេះម្លូបីត្របកមកជូនអ៊ុំ។

No comments