រាជាធិបតេយ្យ សម័យអង្គរ
ប្រមុខដឹកនាំដែលតំណាងរាជរដ្ឋាភិបាល ឬអំណាចកណ្តាល គឺព្រះមហាក្សត្រ ដែលឋានៈត្រូវបានប្រៀបផ្ទឹមនឹងព្រះអាទិទេពនៅលើប្រថពី។ គោរម្យងាររបស់ព្រះអង្គ គឺទេវរាជ ដែលជាទ្រឹស្តីឥណ្ឌាទាក់ទិនទៅនឹងស្តេចចក្រព័ត្រ ឬចក្រវាឡ ដែលប្រហែលជាមានតាំងតែសម័យបុរេអង្គរ តេបានប្រារព្ធបន្តមកដល់សម័យអង្គរ ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ នៅឆ្នាំ ៨០២ នៅពេលដែលទ្រង់បំពេញពិធីសាសនាមួយ ឈ្មោះពិធីទេវរាជ ដើម្បីសូមពរជ័យពីព្រះឥសូរ ឬព្រះសិវដ៏មានមហិទ្ធិឫទ្ធិ ដោយមានការប្រកាសយ៉ាងមហោឡាឫទ្ធិ ឯកភាព និងអធិបតេយ្យភាពរបស់កម្ពុជាផង នៅលើភ្នំគូលែន។
របបរាជាធិបតេយ្យនេះ តម្រូវឲ្យមានការផ្គុំអំណាចកណ្តាល ដែលស្ថិតជុំវិញ ប្រមុខដឹកនាំ គឺព្រះមហាក្សត្រដើម្បីអភិវឌ្ឍប្រទេសកម្ពុជាបុរាណ។ ដោយហេតុថា ទ្រង់គឺជាអ្នកធានានិរន្តភាពនៃនគរ ដោយមានភ្ជាប់នូវអំណាចនយោបាយ និតិប្រតិបត្តិយ៉ាងណែន ក្នុងឋានៈជាមេទ័ព និងមេសាសនា។
ដូចទើបពោល ផ្នែកនយោបាយ ស្តេចខ្មែរគឺជាមេទ័ព និងម្ចាស់ផែនដី កម្លាំងយោធាសំខាន់បំផុតនៃរដ្ឋផ្នែកនិតិ ទ្រង់ការពារច្បាប់ និងតុលាការ ពោលគឺយុត្តិធម៌។ លើសពីនេះទៀត ទ្រង់ជាស្ថាបនិកនៃប្រាង្គប្រាសាទ និងប្រព័ន្ធធារាសាស្ត្រ។ ចំណុចសំខានន់មួយទៀត គឺស្តេចខ្មែរនាជំនាន់បុរាណ គឺជាមេទ័ពដ៏ខ្លាំងពូកែ អង់អាចក្លាហាន។ គឺព្រះអង្គរនេះហើយ ដែលនាំទ័ពទៅប្រយុទ្ធលើសមរភូមិនៅពេលដែលមានអាសន្នម្តងៗដើម្បីការពារជាតិមាតុភូមិខ្មែរ៕ (ម.ត្រាណេ) - See more at: http://www.cen.com.kh/culture/detail_culturehistory/ZWEwNGE1NTRkMWM#sthash.LnQsHUUS.dpuf
Post a Comment