Header Ads

loading...

  ​ជុំវិញ​ប្រវត្តិ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ (១០១០-១០៤៩ នៃ​គ្រិស្តសករាជ​) ប្រវត្តិវិទូ​ជនជាតិ​បារាំង​លោក ហ្ស​ក ស៊ឺ​ដេ​ស បាន​និយាយថា ស្តេច​អង្គ​នេះ​មាន​សែស្រឡាយ​ជាមួយ​ជនជាតិ​ជ្វា ឬ​ចាម ដោយ​លោក​បានបញ្ជាក់​ហេតុផល​ថា ពាក្យ ’​ត្វ​ន​” ដែលជា​គោ​រម្យ​ងារ​របស់​ទ្រង់​ត្រុ​វ​បាន​បកប្រែ​ថា ’​មេ ឬ​ចៅហ្វាយ​” ក្នុង​ភាសា​ម៉ា​ឡេ​។ ម្យ៉ាងវិញទៀត លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ព្រះបាទ​សុរិយា​វរ្ម័នទី​១ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ដែល​មកពី​ជ្រោយ​ម៉ាឡាយូ​នៅលើ​គោរ ក្នុង​ខេត្ត​នគរ​ស្រី​ធម្មរាជ​របស់​ថៃ​បច្ចុប្បន្ន ដោយ​សំអាង​លើ​មរណនាម​របស់​ព្រះអង្គ​គឺ ’​និព្វាន​បទ​។​
​    ​ពិតមែនតែ​លោក​ស៊ឺ​ដេ​ស បាន​សន្និដ្ឋានថា ព្រះអង្គ​មកពី​ជ្វា ហើយ​បាន​ពង្រីក​ចក្រភព​ខ្មែរ​ជ្រោយ​ម៉ាឡាយូ ពិសេស​ពី​នគរ​ស្រី​ធម្មរាជ​រហូតដល់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ថៃ​សព្វថ្ងៃ គឺ​ខេត្ត​ល្វ (​លពបុរី​) ហើយ​ពីនេះ​មកដល់​ភូមិភាគ​ឦសាន និង​កម្ពុជា​បច្ចុប្បន្ន ក៏ប៉ុន្តែ​ទស្សនៈ​នេះ​គ្រាន់តែ​ជា​សម្មិត​កម្ម​តែប៉ុណ្ណោះ​។​
​    ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់​យើង ដែល​យក​សិលាចារឹក​មក​សំអាង​បាន​បញ្ជាក់ថា ការយល់ឃើញ​ខាងលើនេះ​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​សិលាចារឹក ជាពិសេស Ka 18, K.125, K.136, K 89, K.153, K.834, K.354, K.278, K.276, K.91, K.53, K.253, K.242, K.124, K.289 និង K.16 ជាដើម​។​-
​យោងតាម​លទ្ធផល​នៃ​ការវិភាគ​ខ្លឹមសារ​នៃ​សិលាចារឹក យើង​លើកឡើងថា ព្រះបាទ​សុរិយា​វរ្ម័នទី​១ មិនបាន​យាង​មកពី​ប្រទេស​ជ្វា​នោះទេ ទ្រង់​គឺជា​ក្សត្រ​ខ្មែរ​មួយ​ព្រះអង្គ​មាន​ប្រភព​មកពី​ត្រកូល​អភិជន​ខ្មែរ​សុទ្ធសាធ​។ ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​១ បាន​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង ហើយ​បានធ្វើ​សង្គ្រាម​បង្រួបបង្រួម​ជាតិ​ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ខ្មែរ​នៅ​ថៃ ដែលជា​អតីត​ទឹកដី​ខ្មែរ ទង្វើ​នេះ​មិនមាន​អ្វី​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​នោះទេ​។​
​    ​តាំងពី​សម័យ​នគរ​ភ្នំ​រហូតដល់​សម័យអង្គ​រ លើកលែងតែ​ទីក្រុង​ស្រី​វិជ័យ ដែល​ត្រូវបាន​ផ្តាច់ចេញ ហើយ​បាន​ត្រួតត្រា​ដោយ​ជនជាតិ​ម៉ា​ឡេ​ចាប់តាំងពី​សតវត្សរ៍​ទី​៧​មក ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ គឺជា​ទឹកដី​របស់​នគរ​ភ្នំ​។ តាម​ព្រះរាជ​ពង្សាវតារ​ថៃ ភូមិភាគ​នេះ​ត្រូវបាន​ដណ្តើម​ត្រួតត្រា​ដោយ​ព្រះរាជាណាចក្រ​ថៃ​ដ៏​មហា​រុងរឿង ចាប់ពី​រជ្ជកាល​របស់​ព្រះបាទ​មហារាជ​រាម​កំហែង​មក​។​
​    ​បើ​និយាយ​ម្យ៉ាងទៀត ព្រឹត្តិការណ៍​ដែល​បានលើកឡើង​ខាងលើនេះ បានកើត​ឡើង​មុន​កំណើត​នៃ​រដ្ឋ​ថៃ​ដំបូងបង្អស់ គឺ​ព្រះរាជាណាចក្រ​សុខោទ័យ​នៅ​ចុង​សតវត្សរ៍​ទី​១៣ ដើម​សតវត្សរ៍​ទី​១៤ ពោលគឺ​ពេលដែល​ភូមិភាគ​ខាងត្បូង​កណ្តាល និង​ឦសាន​ត្រូវបាន​ផ្តាច់​ចេញពី​មាតុភូមិ​ខ្មែរ​។ ម្យ៉ាងវិញទៀត ដោយសារ​មាន​ជំនឿ​ដ៏​មោះមុត​លើ​ព្រហ្មញ្ញសាសនា ស្តេច​អង្គ​នេះ​បាន​បន្ត​ការសាងសង់​ប្រាសាទភ្នំព្រះវិហារ​ដែលជា​ស្ថាបត្យកម្ម​ល្អ​ឯកនៃ​ពូជសាសន៍​ខ្មែរ​អស្ចារ្យ​រុងរឿង​។​
​    ​គួរ​រំលឹក​ផងដែរ​ថា ពាក្យ​កំ​ត្វ​ន ឬ​កំ​តូន គឺជា​ពាក្យ​ខ្មែរ​បុរាណ​មានន័យថា តូន ឬ​ដូន ក្នុងន័យ​ជី​តូន (​ជីដូន​)​។ ដោយមាន​ហេតុផល​យ៉ាង​ដូច្នេះហើយ បានជា​យើង​សូម​ស្នើ​ឲ្យ​មានការ​កែតម្រូវ​ទស្សនៈ​របស់លោក ហ្ស​ក ស៊ឺ​ដេ​ស ដែល​បាន​ធ្វើឡើង​តាំង​ពីមុន​សង្គ្រាមលោកលើកទី​១ មកម្ល៉េះ​៕ (​ម​.​ត្រា​ណេ​) -

No comments